ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចសម្ភាសន៍ជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងមុខងារភារកិច្ចមន្ត្រីទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាពការបណ្ដុះបណ្ដាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៤ ខែសីហា ឆ្នាំ ២០២៣

កំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង មានកិច្ចសម្ភាសន៍ជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងមុខងារភារកិច្ចមន្ត្រីទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រសិទ្ធភាពការបណ្ដុះបណ្ដាល ក្រោមអធិបតីភាពលោក ហុិន សុវ៉ាន់នី និងលោក ទេព ភីរម្យ ប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងរតនាគារខេត្ត លោក លោកស្រីមន្រ្តីជំនាញនៃរដ្ឋបាលខេត្ត ក្រុង ស្រុក សរុបប្រមាណ ៣២រូប។

ព័ត៌មានទាក់ទង